Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានសន្តិសុខសង្គម

ខេត្តក្រចេះ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥៖ ក្នុងប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

គណៈបញ្ជាការ​ឯកភាពខេត្តក្រចេះ ដោយសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត បានចុះបង្រ្កាបទីតាំងសង្ស័យថាមានការលួចលាក់បង្កប់បទល្មើស Online Scams នៅទីតាំងផ្ទះជួល១កន្លែង ក្នុងភូមិសាស្ត្រឃុំ២ធ្នូ ស្រុកស្នួល ដោយបានរកឃើញជនជាតិបរទេសជនជាតិវៀតណាម ថៃ បង់ក្លាដេស ឥណ្ឌូនេស៊ី ចិន មីយ៉ាន់ម៉ា សរុបចំនួន ៣១២នាក់ ក្នុងនោះមានស្ត្រី ចំនួន ៥៦នាក់។ ក្រុមសមត្ថកិច្ចក៏បានប្រមូលសម្ភារៈជាវត្ថុតាងរួមមាន៖ កំព្យូទ័រ ចំនួន ៣២៩គ្រឿង, ទូរសព្ទដៃ ១,៦៣០ គ្រឿង ផងដែរ។ បច្ចុប្បន្ន ជនដែលត្រូវបានឃាត់ខ្លួន និងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តអនុវត្តនីតិវិធី ខណៈសមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button