មន្ទីរព័ត៌មានខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦

មន្ទីរព័ត៌មានខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦
ប៉ៃលិន៖ រសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរព័ត៌មានខេត្តប៉ៃលិន បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៥ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៦ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឃួន វិចិត្រ អនុរដ្ឋលេខាធិការ ក្រសួង ព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មាន, ឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការ និងលោក សោ សុវណ្ណអភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពស់លោក ជំទាវ បណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន។
កិច្ចប្រជុំនេះក៍មានការចូលរួមពីសំណាក់ឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន, លោក ញ៉ឹប បូរី ប្រធានស្តីទីមន្ទីរព័ត៌មានខេត្តប៉ៃលិន, អ្នកនាំពាក្យ រដ្ឋបាលខេត្ត, ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្ត, យុវជន ស្ម័គ្រចិត្ត វិស័យព័ត៌មាន និងភ្នាក់ងារសារព័ត៌មានប្រចាំ ខេត្តជាច្រើនរូបទៀត។
លោក ញ៉ឹប បូរី ប្រធានស្តីទីមន្ទីរព័ត៌មានខេត្តប៉ៃលិន បានធ្វើរបាយការណ៍ថា៖សម្រាប់ការអនុវត្តការងារ រយៈ ពេល ១ឆ្នាំ ២០២៥នេះ មន្ទីរព័ត៌មានខេត្ត បានអនុវត្តន៍នូវតួនាទី និងភារកិច្ចរបស់ខ្លួន លើវិស័យព័ត៌មាន និងសោត ទស្សន៍យ៉ាងសកម្ម ក្នុងក្របខណ្ឌរដ្ឋបាលខេត្ត ដោយបានបំពេញនូវការងារចុះ យកព័ត៌ មាន ថតរូបភាព តែងនិពន្ធ ចង ក្រង អត្ថបទព័ត៌មាន ផលិតកម្មវិធីផ្សេងៗ និងស្ប៉តអប់រំខ្លីៗ ដើម្បីធ្វើការផ្សព្វផ្សាយតាមរយៈ វិទ្យុFMជាតិ, វិទ្យុ បណ្ដាញ, ទូរទស្សន៍ជាតិខេត្ត, ទូរទស្សន៍ខ្សែកាបឯកជន គេហទំព័រ ព្រឹត្តិបត្រព័ត៌មាន និងបណ្តាញទំនាក់ទំនង សង្គម ព្រម ទាំង ធ្វើការបញ្ជូនទាំងខ្លឹមសារ និងរូបភាពទៅស្ថាប័នផ្សព្វផ្សាយជាតិ និងឯកជន នៅរាជ ធានីភ្នំពេញ រួមទាំងការ ផ្សាយ បន្ត និងបន្តផ្តាល់ពីវិទ្យុ និងទូរទស្សន៍ ជាតិ កម្ពុជាជាប្រចាំនូវរាល់ព្រឹត្តិការណ៍ និងព័ត៌មានសំខាន់ៗថ្នាក់ជាតិ ហើយ បានធ្វើការ ត្រួត ពិនិត្យ ជាប្រចាំ គ្រប់ប្រព័ន្ធផ្សព្វផ្សាយ និងការគ្រប់គ្រង សាធារណៈមតិ ក្នុងខេត្តផងដែរ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកប្រធានមន្ទីរស្តីទី ក៍បានថ្លែងអំណរគុណដល់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដែលតែងតែយកចិត្តទុក្ខដាក់ និងឧបត្ថម្ភគាំទ្រដល់មន្ទីរព័ត៌មានខេត្ត រួមទាំងសម្ភារៈបច្ចេកទេសផងដែរ ដែលជាចលករជួយជម្រុញឱ្យវិស័យព័ត៌មាន នៅក្នុងខេត្ត មានការរីកចំម្រើនគួរឱ្យកត់សម្គាល់ ហើយសមទ្ធិផលទាំងនេះ បានបង្ហាញថា បណ្ដាញផ្សព្វផ្សាយរបស់ជាតិ កាន់តែមានភាពទូលំទូលាយជាពិសេសធ្វើអោយប្រជាពរលរដ្ឋ បានទទួលដំណឹងគ្រប់បែបយ៉ាង ដែលកើតឡើងនៅក្នុង សង្គមជាតិ និងអន្តរជាតិ។
លោក សោ សុវណ្ណ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត បានមានប្រសាន៍លើកឡើងថា៖ បច្ចប្បន្ន រដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវបណ្ឌិតបាន ស្រីមុំ ជាអភិបាលខេត្ត បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធ សាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំងការកែរលម្អហេដ្ឋារចនាសម្ព័ន្ធ សួន ច្បារ សួនពុះចែកទ្រូងផ្លូវឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន និង សុខភាព ក៍ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្ត ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើន សេដ្ឋកិច្ច ជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។
ឯកឧត្តម ជា លីសែ រដ្ឋលេខាធិការក្រសួងព័ត៌មាន ក៍បានមានប្រសាសន៍ចែករំលែកបទពិសោធន៍ និងផ្តាំផ្ញើ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានព្រមទាំង ភ្នាក់ងារ សារព័ត៌មាន ក្នុងខេត្តទាំងអស់ សូមបន្ត ជួយផ្សព្វផ្សាយព័ត៌មានដែលពិត ចៀសវាងការផ្សាយព័ត៌មានក្លែងក្លាយ ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់ខេត្តក៏ដូចជា ប្រទេស ជាតិទាំងមូល ជាពិសេសត្រូវជួយផ្សព្វផ្សាយឱ្យបានផុសផុល ពី សមិទ្ធផល និងសក្តានុពលនានារបស់ខេត្តប៉ៃលិន ដើម្បីបង្ហាញពីសមិទ្ធផលនានាដែលរដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាល កម្ពុជា នីតិកាល ទី៧ សម្រេចបាន ជាពិសេសត្រូវគ្រប់គ្រងការងារព័ត៌មាន និងសាធារណៈមតិក្នុងខេត្ត ឱ្យបានល្អ ប្រកប ដោយ «បុរេសកម្ម, សកម្ម និងអន្តរសក ម្ម»។
ឯកឧត្តម ឃួន វិចិត្រ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តប៉ៃលិន បានមានប្រសាសន៍ លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី បានផ្ដល់ នូវ អនុសាសន៍ជាច្រើន ដល់ក្រសួងព័ត៌មាន និងអ្នកសារព័ត៌មាន ក្នុងគោលបំណងដើម្បីលើកកម្ពស់ ក្រមសីលធម៌ វិជ្ជាជីវៈ សារព័ត៌មាននៅកម្ពុជា ជាពិសេសយុទ្ធនាការរៀបចំសណ្តាប់ធ្នាប់សារព័ត៌មាន របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួង ព័ត៌មានផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារ ភ្ជាប់ គ្រប់ មជ្ឈដ្ឋាន»។ឯកឧត្តមអនុរដ្ឋលេខាធិការ ក៍បានមានប្រសាសន៍ថ្លែងការកោត សរសើរចំពោះ ថ្នាក់ ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរ ព័ត៌មាន ខេត្តប៉ៃលិនទាំងអស់ ដែលមាន កិច្ចសហការ និងសាមគ្គីគ្នា បានយ៉ាងល្អនៅ ក្នុង ការិយាល័យនីមួយៗចំណុះឱ្យមន្ទីរហើយបាន ចូលរួមយ៉ាងសកម្ម ក្នុងការងារ ផ្សព្វផ្សាយ ទាំងថ្នាក់ខេត្ត និងថ្នាក់ជាតិជាពិសេសបានបំពេញតួនាទី បានយ៉ាង សកម្ម ក្នុងនាមជាសេនាធិការឱ្យក្រសួង ព័ត៌មាន និងគណៈបញ្ជាការខេត្ត ហើយ ក្នុងនោះក្រុមការងារគ្រប់គ្រង តាមដាន ព័ត៌មាន និងសាធារណៈមតិរបស់មន្ទីរ ក៏បាន ដើរតួរយ៉ាងសំខាន់ ក្នុងការបំពេញ ភារកិច្ចជាច្រើន ដោយមិនគិតពីពេល វេលាសម្រាកនោះទេ គឺត្រូវធ្វើការឆ្លើយតបភ្លាមៗទៅកាន់សាធារណៈជន នូវ ព័ត៌មាន ដែលពិត មានប្រភពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយផងដែរ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ឃួន វិចិត្រ ក៍បានប្រគល់វចនានុក្រម ភាសារខ្មែរ ដល់ មន្ទីរព័ត៌មានខេត្ត ដើម្បីប្រើប្រាស់បម្រើដល់ការសរសេរអត្ថបទខ្លឹមសារ និងព័ត៌មាន ឱ្យត្រឹមត្រូវតាមអក្ខរាវិរុទ្ធអក្សរសាស្ត្រជាតិ ព្រមទាំងបានប្រគល់បណ្ណសរសើ ដល់ប្អូនៗយុវជនស័្មគ្រចិត្តវិស័យព័ត៌មាន ដែលបានចូលរួមសហការយ៉ាងសកម្មក្នុងការ ផ្សព្វផ្សាយអំពីសក្តានុពល និងវិស័យទេសចរណ៍ក្នុងខេត្តតាមរយៈបណ្តាញទំនាក់ទំនងសង្គម៕
ប៉ៃលិន 05-12-2025





