Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

ខេត្តប៉ៃលិន៖ ឯកអគ្គរាជទូត អង់គ្លេសប្រចាំកម្ពុជា បានសន្យាជួយអស់ពីលទ្ធភាព ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់អាជ្ញាធរ និងប្រជាពលរដ្ឋខេត្តប៉ៃលិន ក្នុងនាម ប្រទេសជាមិត្តដ៏យូរអង្វែង ជាពិសេសបង្កើនកិច្ចសហប្រតិបត្តិការ ឱ្យបានកាន់តែល្អប្រសើរឡើង។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តប៉ៃលិន បានឱ្យដឹងថា លោកជំទាវបណ្ឌិត បាន ស្រីមុំ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានទទួលស្វាគមន៍ ឯកឧត្តម ដូមីនីក វិលលៀមស៍ (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំ កម្ពុជាក្នុងដំណើរទស្សនកិច្ចសិក្សាអំពីស្ថានភាពទូទៅក្នុងខេត្តប៉ៃលិនគោលដៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការសក្តានុពលវិស័យកសិកម្ម ទេសចរណ៍បរិស្ថានធម្មជាតិ ព្រោះខេត្តប៉ៃលិនជាខេត្តមួយសំបូរសក្តានុពលកសិកម្មធម្មជាតិ និងបរិស្ថានទេសចរណ៍ធម្មជាតិជាច្រើនកន្លែង សម្រាប់ទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម ឯកអគ្គរាជទូត អង់គ្លេស និងសហការី ដែលបានអញ្ជើញមកកាន់ទឹកដីខេត្តប៉ៃលិន ព្រមទាំងបានជម្រាបជូនអំពីស្ថានភាពភូមិសាស្រ្ត ស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្ថានភាពសេដ្ឋកិច្ច ស្ថានភាពសន្តិសុខ និងសក្តានុពលរបស់ខេត្ត។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button