Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានសន្តិសុខសង្គម

ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​សម្រេច​អញ្ជើញលោក​បណ្ឌិត សុខ ទូច និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចូល​មក​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគ​បាល​រាជធានី​ភ្នំពេញ ។

ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​សម្រេច​អញ្ជើញលោក​បណ្ឌិត សុខ ទូច និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចូល​មក​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគ​បាល​រាជធានី​ភ្នំពេញ ។

យោង​តាម​បណ្តាញ​សង្គម​របស់​ស្នងការដ្ឋាន​នគ​បាល​រាជធានី​ភ្នំពេញ បាន​ចេញផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកុម្ភៈ​នេះ​ថា អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា តាម​បញ្ជា​របស់​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចំពោះ​ករណី ដែល​សមត្ថកិច្ច​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​នៅ​ខណ្ឌ​សែន​សុខ កាលពី​យប់​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៥ ដែល​មាន​បញ្ហា​នៅ​គោលដៅ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជាមួយ​លោក​បណ្ឌិត សុខ ទូច ដោយ​លោកស្នងការ បាន​ឲ្យ​ការិយាល័យ​បុគ្គលិក អញ្ជើញ​មន្ត្រី​នគរបាល​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​គោលដៅ​ខណ្ឌ​សែន​សុខ មក​សួរនាំ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ហើយ​ឲ្យ​លោកស្នងការ​រង​ផែន​ការងារ​នគរបាល​ចរាចរណ៍ និង​លោកស្នងការ​រង​ទទួល​ដឹកនាំ​ពង្រឹង​ការងារ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ អញ្ជើញលោក​បណ្ឌិត​សុខ ទូច ដើម្បី​ចូល​ដោះស្រាយ​បញ្ហា​ដែល​មានការ​បង្ហោះ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម ដោយ​ចោទប្រកាន់​មក​លើ​សមត្ថកិច្ច​ថា បាន​ប្រើ​ពាក្យ​មិន​សមរម្យ​ចំពោះ​គាត់។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button