Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

ឯកឧត្តម អ៊ី ឈាន ចុះសំណេះសំណាលសួរសុខទុក្ខ ក្រុមប្រឹក្សានិងគណ:អភិបាល ក្រុង.ស្រុក ក្នុងខេត្តប៉ៃលិន នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ឯកឧត្តម អ៊ី ឈាន ចុះសំណេះសំណាលសួរសុខទុក្ខ ក្រុមប្រឹក្សានិងគណ:អភិបាល ក្រុង.ស្រុក ក្នុងខេត្តប៉ៃលិន នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

———————————————————

ប៉ៃលិន៖ នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ ក្រុមប្រឹក្សា.គណៈអភិបាលក្រុង ស្រុកក្នុងខេត្ត នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិខ្មែរ តាមបែបព្រះពុទ្ធសាសនា ។

នាឱកាសសំណេះសំណាលសួរសុខទុក្ខនោះដែរ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់ ក្រុមប្រឹក្សា និងគណ:អភិបាលក្រុង.ស្រុកទាំងអស់ ត្រូវបង្កើនការពង្រឹងការងារអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អទ្វេឡើង ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលជាប្រមុខដឹកនាំបន្តវេនវ័យក្មេង ពោរពេញដោយសមត្ថភាព និងប្រកបដោយគតិបណ្ឌិត ។

ឯកឧត្តមប្រធានក្រុមការងារ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធិភាព ក្នុងការចូលរួមគាំទ្រនូវគោលនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបានចូលរួមក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបម្រើសេវាសាធារណៈបានល្អប្រសើ និងបានកសាងសមិទ្ធផលនានា នៅតាមមូលដ្ឋានឱ្យលេចឡើងជារូបរាង ដែលជាការរួមចំណែកឲ្យខេត្តប៉ៃលិនយើង មានភាពរីកចម្រើន។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ក៍បានប្រគល់ជូននូវកាដូអនុស្សាវរីយ៍ និងថវិកាមួយចំនួន របស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត ដល់ក្រុមប្រឹក្សា និងគណ:អភិបាលក្រុង.ស្រុក ដើម្បីជាលើកទឹកចិត្ត ចំពោះការបំពេញការងារបម្រើប្រជាពលរដ្ឋនាពេលកន្លងមក៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button