ព័ត៌មានជាតិ
-
ខេត្តប៉ៃលិន៖ ឯកអគ្គរាជទូត អង់គ្លេសប្រចាំកម្ពុជា បានសន្យាជួយអស់ពីលទ្ធភាព ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់អាជ្ញាធរ និងប្រជាពលរដ្ឋខេត្តប៉ៃលិន ក្នុងនាម ប្រទេសជាមិត្តដ៏យូរអង្វែង ជាពិសេសបង្កើនកិច្ចសហប្រតិបត្តិការ ឱ្យបានកាន់តែល្អប្រសើរឡើង។
យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តប៉ៃលិន បានឱ្យដឹងថា លោកជំទាវបណ្ឌិត បាន ស្រីមុំ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានទទួលស្វាគមន៍ ឯកឧត្តម ដូមីនីក វិលលៀមស៍ (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំ…
Read More » -
លោកជំទាវអភិបាលខេត្តប៉ៃលិន បន្តជួយសង្គ្រោះបុរសជាពលករម្នាក់ ដែលសង្ស័យកើតជំងឺគ្រុនឈិក ឬគ្រុនឈាម តែត្រូវខាងមន្ទីរពេទ្យប្រទេសថៃទុកចោលមិនព្យាបាល
ខេត្តប៉ៃលិន ៖ មានករណីបុរសជាពលករខ្មែរម្នាក់ ដែលបានឆ្លងដែនទៅស្នាក់នៅធ្វើការនៅក្នុងទឹកដីនៃប្រទេសថៃជាមួយនឹងក្រុមគ្រួសារ។ ស្រាប់តែក្រោយមកកើតមានបញ្ហាឈឺក្បាលវិលមុខ រាគរុស និងក្តៅខ្លួនខ្លាំង ដោយចេញកន្ទួលរមាសពេញដងខ្លួន ថែមទាំងភ្នែកឡើងក្រហម ធ្វើឱ្យខ្សោយហេវហត់អស់កម្លាំងកាន់តែខ្លាំងឡើងៗ លុះប្រពន្ធនាំយកទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យប្រទេសថៃ ត្រូវក្រុមគ្រូពេទ្យទុកចោលមិនយកចិត្តទុក ក៏ឮដំណឹងដល់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ទើបប្រញាប់ទាក់ទងទៅខាងភាគីថៃ ឱ្យប្រញាប់បញ្ជូនមកព្រំដែនកម្ពុជា ដោយចាត់ឱ្យក្រុមការងារធ្វើការសម្របសម្រួល ចាទទួលនិងប្រញាប់បញ្ជូនទៅព្យាបាលមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។…
Read More » -
អភិបាលខេត្តប៉ៃលិន ត្រៀមផ្តល់ការងារ និងរថយន្តក្រុង សម្រាប់ជូនបងប្អូនពលករត្រលប់ទៅស្រុកកំណើតវិញ
ប៉ៃលិន៖ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ តាមរយៈ ផេកហ្វេសប៊ុកផ្លូវការរបស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានជម្រាបជូនដំណឹងដល់បងប្អូនពលករខ្មែរ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ដោយរដ្ឋបាលខេត្ត និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានរៀបចំក្រុមការងាររង់ចាំជួយសម្របសម្រួលជូនបងប្អូនពលករ ធ្វើការចុះឈ្មោះដើម្បីផ្តល់ការងារ និងត្រៀមរថយន្តក្រុង…
Read More » -
រដ្ឋបាលខេត្តប៉ៃលិន សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សមាជ ព្រឹទ្ធសភា រដ្ឋសភា ដែលបានថ្កោលទោសសកម្មភាពវាយប្រហាររបស់កងទ័ពថៃ មកលើកងទ័ពកម្ពុជា នៅតំបន់ មុំបី ក្នុងខេត្តព្រះវិហា
រដ្ឋបាលខេត្តប៉ៃលិន សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សមាជ ព្រឹទ្ធសភា រដ្ឋសភា ដែលបានថ្កោលទោសសកម្មភាពវាយប្រហាររបស់កងទ័ពថៃ មកលើកងទ័ពកម្ពុជា នៅតំបន់ មុំបី ក្នុងខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ថាជាការំលោភបំពានមកលើអធិបតេយ្យ និង បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគាំទ្រទាំងស្រុង ចំពោះគោលជំហរ និងចំណាត់ការរបស់ រាជរដ្ឋាភិបាលដឹកនាំដោយ…
Read More » -
សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ទទួលអំណោយមនុស្សធម៌ ពីសប្បុរសជននានា
ប៉ៃលិន៖ ព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីទទួលអំណោយមនុស្សធម៌ជា ថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ពីសប្បុរសជ ន នានា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨…
Read More » -
អភិបាលខេត្តប៉ៃលិនថ្លែងអំណរអរគុណដល់សប្បុរសជនដែលបានចូលរួមបរិច្ចាគជូនកាកបាទក្រហមខេត្តប៉ៃលិន
ខេត្តប៉ៃលិន: យោងតាមគណនីផ្លូវការរបស់លោកជំទាវបានស្រីមុំ SreyMom Ban ដែលជាអភិបាលខេត្តប៉ៃលិន បានបង្ហោះគ្រប់សកម្មភាពសប្បុរសជនដែលបានចូលរួមជួយនិងបរិច្ចាកដល់ សាខាកាកបាទក្រហមខេត្តប៉ៃលិន។ ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ …
Read More » -
ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា
ប៉ៃលិន៖នៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០៧.០០នាទីព្រឹក លោកឧត្តមសេនីយ៍ត្រី គិត ធីរ៉ា ស្នងការរងផែនការងារសណ្តាប់ធ្នាប់(ស្តីទី) តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ…
Read More » -
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ធ្វើសន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយរបាយការណ៍ស្តីពី «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥»
ឯកឧត្តម នេត្រ ភក្ត្រា បង្ហាញអំពីតម្លៃនៃសេរីភាពសារព័ត៌មានថា បានចូលរួមអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ចេញផ្សាយ ថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា «សេរីភាពសារព័ត៌មានជាកាតាលីករមួយដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបាន ធានាដោយ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា…
Read More » -
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋបាលខេត្តចន្ទបុរី ក្នុងការកសាងស្ពានព្រំដែនអន្តរជាតិព្រំ-បានផាកាត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ។
នេះជាសមិទ្ធផលថ្មីមួយទៀតដែលនឹងកើតឡើងនៅពេលឆាប់ៗខាងមុខនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ចំពោះខេត្តជាប់ព្រំដែន។ ការផ្តល់ឱកាសជូនលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាពេលនេះ សបង្ហាញអោយឃើញពីការខិតខំប្រឹងប្រែង របស់លោកជំទាវ ដែលបានគិតគូរពីផលប្រយោជន៍ប្រជាជនខេត្តប៉ៃលិនទាំងមូល។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…
Read More » -
អភិបាលខេត្តប៉ៃលិន ថ្លែងអណរគុណដល់កងកម្លាំងទាំង៣ប្រភេទនិងប្រជាពលរដ្ឋ ក្រោយបញ្ចប់ថ្ងៃចូលឆ្នាំខ្មែរ
នាងខ្ញុំសូមថ្លែងអំណរគុណ🙏 ដល់ កងកម្លាំងទាំងបី និង មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់សមាជិកសមាជិកា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត្តទាំងអស់ ដែលបានលះបង់កំលាំងកាយ កំលាំងចិត្ត ពេលវេលាដ៏មានតំលៃមកបំពេញការងារក្នុងព្រឹត្តិការណ៍*សង្ក្រាន្តប៉ៃលិន *។ ជាការលះបង់មួយដ៏ធំធេងណាស់សម្រាប់បុព្វហេតុជាតិ ដើម្បីកិត្តិយសខេត្តយើង និងជីវភាពរបស់ពុកម៉ែបងប្អូនអ្នកប៉ៃលិន ជាពិសេសការបង្កើតស្នាមញញឹមដល់ភ្ញៀវជាតិនិងអន្តរជាតិដែលបានមកកាន់ខេត្តប៉ៃលិនយើង ដោយទទួលបាន សន្តិភាពចិត្ត រួមទាំងសុវត្តិភាពកាយផងដែល។ …
Read More »