Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ប្រារព្ធពិធីចម្រើនព្រះជន្មថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ

សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ប្រារព្ធពិធីចម្រើនព្រះជន្មថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ

———————————————————

(ប៉ៃលិន)ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៉ី ឈាន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន បានដឹកនាំអនុប្រធានកិត្តិយសសាខា និងសមាជិក សមាជិកា ប្រធាន អនុប្រធានសមាជិក សមាជិកា គណៈកម្មាធិការសាខា មន្រ្តីប្រតិបត្តិសាខា អនុសាខាក្រុង/ស្រុក អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមខេត្ត និងមានការចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត យុវជនស.ស.យ.កខេត្ត យុវជនកាយរិទ្ធ ដើម្បីអបអរសាទរឱកាសដ៏បវរមហាប្រសើរ ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជាព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធីបុណ្យចំរើនព្រះជន្មគំរប់ខួប ៨៧ ព្រះវស្សា យាងចូល ៨៨ព្រះវស្សា ។ ក្នុងពិធី ក៏មាននាំយកទេយ្យទាន ចង្ហាន់បិណ្ឌបាត ទៅវេរប្រគេនជូនព្រះសង្ឃនៅក្នុងវត្តរតនសោភ័ណ្ឌ (ហៅ វត្តកោងកាង) ។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យបារមីយ៍ថែរក្សាព្រះមហាស្វេតឆ័ត្រ វត្ថុសក្តិសិទ្ធក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយបីបាច់ថែរក្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្រ្ត ជាកូនចៅ ចៅទួតរបស់ព្រះអង្គ សូមព្រះអង្គប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕ដោយ÷សហការី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button