Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

ពលរដ្ឋរាប់ពាន់នាក់ ចេញមកឈរតាមដងផ្លូវដើម្បីអបអរនិងគាំទ្រក្បួនដង្ហែរបស់គណ:បក្សប្រជាជនកម្ពុជានៅខេត្តប៉ៃលិន

ពលរដ្ឋរាប់ពាន់នាក់ ចេញមកឈរតាមដងផ្លូវដើម្បីអបអរនិងគាំទ្រក្បួនដង្ហែរបស់គណ:បក្សប្រជាជនកម្ពុជានៅខេត្តប៉ៃលិន

———————————————————

(ប៉ៃលិន)នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៉ី ឈាន ដឹកនាំ សមាជិក សមាជិកាបក្សទូទាំងខេត្ត បានអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ របស់គណបក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិន លើកទី២ ដែលមានសមាជិក សមាជិកា ប្រជាពលរដ្ឋចូលរួមអបអរសាទរយ៉ាងច្រើនកុះករ ។

ឯកឧត្តមអ៉ីឈាន បានថ្លែងអំណរគុណប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនទាំងអស់ ដែលបានគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ស្ថិរភាពនយោបាយ ការពាររបបរាជានិយម ធានាបានលំនឹងសេដ្ឋកិច្ច ពិសេសគ្រប់គ្រង បង្ការទប់ស្កាត់បានប្រកបដោយប្រសិទ្ធភាពជំងឺកូវីដ-១៩ និងចូលរួមគាំទ្រការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣នេះ។

ឯកឧត្តមក៏បានអំពាវនាវដល់សមាជិក សមាជិកា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានិងប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ឱ្យបានគ្រប់ៗគ្នា៕ដោយ÷សហការី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button