Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានសន្តិសុខសង្គម

(ចេះតែមានរឿងប្លែករហូត) យុវជនម្នាក់ខឹងធាក់ម៉ូតូមិនឆេះ អូសពីស្រុករតនមណ្ឌល មកដុតចោលនៅក្រុងបាត់ដំបង

(ចេះតែមានរឿងប្លែករហូត) យុវជនម្នាក់ខឹងធាក់ម៉ូតូមិនឆេះ អូសពីស្រុករតនមណ្ឌល មកដុតចោលនៅក្រុងបាត់ដំបង

——————————————————-(បាត់ដំបង)បុរសម្នាក់ព្រោះតែខឹងនិងម៉ូតូធាក់មិនឆេះ ក៏បានយកដែកកេះដុតអោយឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាច្រើននាក់ចោមរោមមើល។

ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៦និង៥០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ដោយបុរសជាម្ចាស់ម៉ូតូមានឈ្មោះ វីត បានធ្វើសកម្មភាពដុតម៉ូតូម៉ាកឃ្លិច ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 1Y-0045 បណ្តាលអោយឆេះមួយកំណាត់ផ្នែកខាងក្រោយយ៉ាងដំណំ។

ហើយបើតាមការលើកឡើងពីបុរសខាងលើ មូលហេតុដែលខ្លួនដុតដោយសាតែខ្លួនមានចិត្តខឹងខ្លាំងដែលម៉ូតូដេរមិនឆេះ ធាក់ក៏មិនឆេះ បានបណ្តេីរពីស្តៅ ខាងស្រុករតនមណ្ឌល រហូតមកដល់ក្រុងបាត់ដំបង ក៏បានដុតលេងតែម្តងទៅ៕ដោយ÷ សហការី

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button