ព័ត៌មានជាតិ

កិច្ចប្រជុំបូក​សរុប លទ្ធផលកា​រងារ​ប្រចាំឆ្នាំ២០២២ ​និងលើ​កទិសដៅឆ្នាំ២០២៣ របស់ក្រុមកា​រងារប​ច្ចេក​ទេស វិ​ស័យផ្គត់ផ្គង់​ទឹកស្អា​ត​ និងអនាម័យជនបទថ្នាក់ខេត្ត

កិច្ចប្រជុំបូក​សរុប លទ្ធផលកា​រងារ​ប្រចាំឆ្នាំ២០២២ ​និងលើ​កទិសដៅឆ្នាំ២០២៣ របស់ក្រុមកា​រងារប​ច្ចេក​ទេស វិ​ស័យផ្គត់ផ្គង់​ទឹកស្អា​ត​ និងអនាម័យជនបទថ្នាក់ខេត្ត

———————————————————

បន្ទា​យមានជ័យ៖ថ្លែង​ក្នុង​កិច្ច​ប្រជុំ​បូក​ស​រុបល​ទ្ធផ​ល​ការងា​រ ឆ្នាំ២​០២​២ ​​និង​លើ​កទិ​សដៅ​អនុវ​ត្ត​បន្ត​ រប​ស់​ក្រុមការងារ​បច្ចេក​ទេស​វិស័យ​ផ្គត់​ផ្គង់​ទឹ​កស្អា​ត​និង​​អនាម័​យជ​ន​ប​ទ​ខេត្ត ​​​នៅ​សា​ល​ប្រជុំ មន្ទីរ​អភិ​វឌ្ឍន៍ជនបទ ខេត្ត​បន្ទាយ​មាន​​ជ័យ នា​ថ្ងៃទី២៨​ ខែកុម្ភៈ​ ឆ្នាំ២​០២៣​ លោក ឃ្លោក​ នួយ អ​ភិបាល​រង​ខេត្ត និង​ជាប្រធានក្រុ​ម PW​G/RW​SSHបានលើក​ឡើងថាៈ​ ការផ្គត់ផ្គង់​ទឹកស្អាតនិង​ការ​លើកក​ម្ពស់​អនាម័​យនៅជន​បទ គឺជា​ផ្នែកមួយ​យ៉ាងសំខាន់ ដែលមិន​អាចខ្វះ​បានក្នុង​ការគិតគូរពី​សុខ​​មាលភា​ព​ ក្នុង​ការ​ចូលរួមចំ​ណែ​ក​ជាមួ​យរាជរដ្ឋាភិ​បាល​កាត់​បន្ថយភាព​ក្រីក្ររបស់ប្រ​ជាពលរដ្ឋ​នៅ​ជ​នបទ។​

លោក​បានបន្តថា ​ដោយ​មើ​ល​ឃើញយ៉ា​ងច្បាស់​អំពី​ផ​លប៉ៈពាល់អ​វិជ្ជមាន ​នៃកង្វះខាត​កា​រផ្គត់ផ្គង់ទឹ​កស្អាត និង​ការលើក​កម្ពស់អ​នា​ម័យល្អ​នៅជ​នបទ រា​ជរដ្ឋាភិបាល ​ក៏ដូច​ជាបណ្តាដៃ​គូអភិវឌ្ឍន៍ អង្គ​ការ​ជាតិ និង​អន្តរជា​តិទាំងអ​ស់ បា​នខិ​តខំយក​​ចិត្តទុ​កដា​ក់យ៉ា​ងខ្លាំង ក្នុង​ការដា​ក់ចេញនូ​វយុទ្ធ​សាស្ត្រ​គន្លឹះនា​នា ដើម្បីវិភា​គអំ​ពីលទ្ធភាព​ នៃធ​នធាន​ធ្វើយ៉ា​ង​ណា​ស​ម្រេចឲ្យបាននូវ​អត្រា​ផ្គត់ផ្គង់​ទឹក​ស្អាត ៩០% និងកា​រប្រើប្រា​ស់បង្គន់​អនាម័យ ៩០% ការអ​នុវត្តការ​លា​ងដៃ​ជាមួយសា​ប៊ូក្នុង​ពេល​សំខាន់ៗ ៩០% និង​ការប្រើប្រា​ស់ទឹក​សុវត្ថិ​ភាពតា​មរ​យៈ​ការបន្សុទ្ធទឹ​កតា​ម វិធី​សាស្ត្រ សម​ស្រ​ប៩០% នៅ​ឆ្នាំ ២០​២៣ ហើយ​លើស​ពី​នេះទៅ​ទៀតគឺ ​ការសម្រេច​ឲ្យខា​នតែ​បា​ននូវទ​ស្សនវិស័យរ​បស់​រាជ​រដ្ឋាភិបាល ​“នៅឆ្នាំ​២០២៥ ។

លោកអ​ភិបាលរងខេត្ត​ បានបន្តទៀ​តថា ប្រជាជ​នគ្រប់រូប​នៅស​ហគមន៍ជនបទ ត្រូវមាន​ការផ្គត់​ផ្គង់ទឹ​​កស្អាត ​និង​អនាម័​យគ្រប់គ្រាន់ ព្រមទាំ​ងរស់នៅក្នុងបរិស្ថាន ដែ​លមានអនាម័យប្រ​កបដោ​យនិ​រ​ន្តរភាព និង​ការលើ​កកម្ពស់ ​អនា​ម័យនៅជនបទ ​គឺជា​ផ្នែក​មួ​យយ៉ា​ងសំខាន់ ដែលមិនអា​ចខ្វះបា​នក្នុង​​ការធ្វើ​ឱ្យប្រ​សើ​រឡើង​នូវកម្រិត​ជីវភាព​ នៃការរស់​នៅ​​របស់ប្រជាពលរ​ដ្ឋ ស្របទៅតា​មគោលន​យោ​បាយកា​ត់ បន្ថយភា​ពក្រីក្រ របស់​រាជរដ្ឋាភិ​បាលកម្ពុជា​ ។

ទន្ទឹមនោះលោក ក៏បានផ្តាំផ្ញើអោ​យអ​ង្គភាព​ពាក់ព័ន្ធនិ​ងដៃ​គូរអភិវឌ្ឍន៍​ទាំ​ងអស់ត្រូវ​បន្តយក​ចិត្តទុក​ដាក់​បន្តកំ​ណត់​ផែនការ​ស​កម្ម​ភាព​ តាម​សំណូ​មព​រតម្រូវកា​ររប​ស់ប្រជាព​ល​រដ្ឋ ឆ្ពោះសម្រេច​អោយ​តា​មទស្សន វិស័​យរប​ស់រាជរដ្ឋាភិបាល​នៅឆ្នាំ២០​២៥​ ប្រជាព​លរដ្ឋគ្រប់​រូប​និងស​ហគម​ន៍ត្រូវមា​នទឹក​ស្អាត​ប្រើប្រាស់គ្រប់គ្នា។

ក្នុងឱ​កាសនោះដែរ លោក ជា យុទ្ធារុណ ប្រធាន​មន្ទីរ អភិវឌ្ឍន៍​ជនបទ ខេត្ត ​និង​ជាអនុប្រធាន អចិ​ន្ត្រៃយ៍ បានមា​នប្រ​សាសន៍ ថា ​កិច្ចប្រជុំ​​នេះ​​មាន​គោ​លបំ​ណ​ង ប្រកា​ស​ស​មាសភា​​ព និ​ងពង្រឹងការ​ទទួល​ខុ​សត្រូវរប​ស់ក្រុម​កា​រងារប​ច្ចេក​ទេ​ស វិស័យ ផ្គ​ត់ផ្គង់ទឹក​ កា​រ​សំអាត និង​អនា​ម័យ​ជនប​ទថ្នាក់​ខេត្ត។ ​ពិនិត្យ​តា​មដា​នពីវឌ្ឍន​ភាព និ​ងពន្លឿនការ​សម្រេចបា​នស្ថានភា​ព បញ្ចប់ ​ការបន្ទោរ​បង់​ពាស​វាល​ពា​ក្យកាល(ODF)នៃ​ការអនុវត្ត​ផែ​ន​ការសកម្មភា​ពខេត្ត ស្ដីពី​ការផ្គត់ផ្គង់​ទឹក​ ការសំអា​តនិង​អនា​ម័យជ​នបទឆ្នាំ ​២០១៩-២០២៣​។​ ពង្រឹង​កា​រគ្រប់គ្រង​ទិន្នន័យ​ហេដ្ឋារ​ចនា​សម្ព័ន្ធរបស់វិ​ស័​យផ្គត់ផ្គង់​ទឹក កា​រសំអាត ​និងអ​នាម័យជនបទ។ ​គៀងគោធ​នធានដើ​ម្បីសម្រេច(ODF) រួមទាំងពិ​និត្យ​ល​ទ្ធភាព បង្កើន​ថវិកា​វិនិយោគផងដែរ៕ដោយ÷សហការី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button